តើភាពរម្យទមគឺជាអ្វី?

ភាពរម្យទម មានន័យថាភាពអៀនខ្មាស វាការពារភាពបរិសុទ្ធ និងកិត្តិយសរបស់បុគ្គល។ ភាពរម្យទម គឺជាការស្គាល់ដែនរបស់ខ្លួន ដែលធ្វើឲ្យមនុស្សស្ថិតក្នុងកន្លែងមួយដែលអាចរក្សាទំនាក់ទំនងល្អជាមួយនឹងអល់ឡោះ បន្ទាប់មក ជាមួយនឹងមនុស្សរាល់គ្នា។

ភាពរម្យទម គឺជាគុណសម្បត្តិសំខាន់មួយដែលធ្វើឲ្យមនុស្សក្លាយជាមនុស្សប្រពៃពិតប្រាកដ។ ភាពរម្យទម គឺជាគ្រឿងលំអផ្លូវចិត្តរបស់មនុស្សម្នាក់ វាគឺជាតម្លៃមួយដែលអល់ឡោះចង់ឃើញលើខ្លួនខ្ញុំបម្រើរបស់លោក។ ក្នុងន័យនេះ វាក៏មានន័យថា ការចៀសវាងទម្លាប់អាក្រក់ផ្សេងៗរបស់មនុស្សម្នាក់ ដែលអល់ឡោះមិនចង់ឃើញ។

ក្នុងគម្ពីរគួរអាន អល់ឡោះបានប្រកាសថា លោកហាមឃាត់ភាពគ្រអឺតគ្រទមទាំងអស់ ។ ជាងនេះទៅ ទៀត វាបាននិយាយថា៖ «គ្រប់សាសនាទាំងអស់មានក្រមសីលធម៌រៀងៗខ្លួន។ ក្រមសីលធម៌របស់ ឥស្លាមគឺភាពរម្យទម »។ អ្នកនាំសាររបស់អល់ឡោះបានសង្កត់ធ្ងន់ពីសារៈសំខាន់របស់ក្រមសីលធម៌នេះក្នុងជីវិតប្រចាំថ្ងៃរបស់ជនមូស្លីម។

Hadis(សារម្យ៉ាង) ខាងក្រោមនិយាយពីសារៈសំខាន់របស់ភាពរម្យទម។ Abdullah ibn Umar បាននិយាយថា៖ « ព្យាការីរបស់យើងធ្លាប់ជួបជាមួយនឹងបុរសម្នាក់ដែលកំពុងប្រដៅប្អូនរបស់គាត់កុំឲ្យដាក់ខ្លួនពេក។ ដោយលឺបែបនេះ គាត់បានប្រាប់បុរសនោះថា៖ «ចូរកុំនិយាយបែបនេះទៅគាត់ ព្រោះថាភាពរម្យទម គឺផ្នែកមួយនៃ Iman (ជំនឿ)។»

Hadis មួយទៀតនិយាយដូចខាងក្រោម៖ « ជំនឿមានមែកធាងជាង ៧០។ មែកធាងដែលស្ថិតនៅខ្ពស់ជាងគេគឺជាការប្រកាស់ទទួលស្គាល់ថា «គ្មានអ្នកណាមានសិទ្ធិទទួលការគោរពសក្ការៈក្រៅពីអល់ឡោះទេ» និងមែកធាងដែលទាបជាងគេគឺជាការដកវត្ថុដែលអាចបង្ករបួសស្នាមចេញពីផ្លូវដើរ។ ចំនែកឯភាពរម្យទម គឺជាមែកធាងនៃជំនឿ»។

អ្នកប្រាជ្ញនៃសាសនាឥស្លាមបានបញ្ចេញយោបល់ចំពោះ ហាឌីសខាងលើដូចខាងក្រោម៖

ទោះបីជាភាពរម្យទម គឺជាបុគ្គលិកលក្ខណៈមួយដែលអល់ឡោះប្រទានតាំងពីកំណើតក្តី ហាឌីសខាងលើនេះ បង្ហាញវាថាជាផ្នែកមួយនៃជំនឿ។ ព្រោះថា មនុស្សដែលបង្ហាញពីភាពរម្យទម  គឺជាប្រភេទមនុស្សដែលចៀសឆ្ងាយពី អំពើបាប។ ក្នុងន័យនេះ ភាពរម្យទម គឺជារនាំងរវាងបុគ្គល និងអំពើបាប ដូច្នេះវាដើរតួជាផ្នែកមួយក្នុងការទប់ស្កាត់ការប្រព្រឹត្តអំពើអាក្រក់ ។ ក្នុងហាឌីសនេះ បានបញ្ជាក់ថា ភាពរម្យទម គឺជាផ្នែកមួយនៃជំនឿ។ យើងដឹងថា ជំនឿគឺជាការឆ្លុះបញ្ចាំងពីការស្តាប់ដំបូន្មានរបស់អល់ឡោះ និងការចៀសវាងប្រព្រឹត្តអ្វីដែលលោកហាមឃាត់។ នៅពេលដែលបុគ្គលម្នាក់ចៀសវាងអំពើបាបដោយសារ ភាពរម្យទម របស់គាត់ យើងឃើញថា ភាពរម្យទម ក្លាយជាផ្នែកមួយនៃជំនឿហើយ។

ព្យាការី​របស់​យើង​បាន​និយាយ​ថា “ត្រូវតែមានភាពរម្យទម ចំពោះ​អល់ឡោះ​!​”

សិស្សរបស់ព្យាការី​បាន​និយាយ​ថា​: «​ឱ ព្យាការីរបស់អល់ឡោះ​! តើ​យើង​អាច​មានភាពរម្យទម ចំពោះ អល់ឡោះដោយវិធីណា​»​?

គាត់បានឆ្លើយថា៖ «មនុស្សដែលមានភាពរម្យទម ទៅកាន់អល់ឡោះ គឺជាអ្នកដែលមើលថែក្បាល និងសរីរាង្គ គឺជាអ្នកដែលមើលថែរខ្លួនរបស់គេ ការពារពោះ និងសរីរាង្គរបស់គេ និងជាអ្នកដែលមិនទទួលឥទ្ធិពលពីការញុះញុងពីពិភពខាងក្រៅ និងមិនដែលភ្លេចពីសេចក្តីស្លាប់។»

ក្នុងហាឌីសនេះ ការការពារក្បាលមានន័យថាការប្រើប្រាស់អារម្មណ៍ និងគំនិតរបស់យើងក្នុង ផ្លូវល្អ(គិតក្នុងផ្លូវល្អ)។ ការការពារសរីរាង្គផ្សេងៗដែលពាក់ព័ន្ធនឹងក្បាលមានន័យថា ការការពារភ្នែកពីការមើលរបស់ដែលត្រូវបានហាមឃាត់ ការការពារត្រចៀកពីសម្តីអាក្រក់ និងការការពារមាត់ពីការកុហក។ ការការពារពោះអាចមានន័យថាជាការចៀសវាងបរិភោគអ្វីដែល ត្រូវបានហាមឃាត់។ យោងទៅតាមអ្នកប្រាជ្ញខាងហាឌីស សរីរាង្គដែលពាក់ព័ន្ធនឹងក្បាលពោះអាចមាន ន័យថាការហាមឃាត់ពីការប្រព្រឹត្តអំពើសាហាយស្មន់(កាមខុសសីលធម៌)។ ការការពារសរីរាង្គទាំងនេះគឺមានសារៈសំខាន់ ខ្លាំងណាស់ដើម្បីទទួលបានភាពរម្យទម ចំពោះមុខអល់ឡោះ។

អ្នកដែលប្រាថ្នាចង់បានសុភមង្គលក្នុងពិភពលោកនេះ និងលោកខាងមុខគប្បីស្វែងរកនូវភាពស្របទៅតាមគន្លងដ៏ត្រឹមត្រូវ និង ភាពរម្យទម ។ អ្នកដែលខ្វះភាពរម្យទម  គេនោះក៏ខ្វះសម្ថតភាពក្នុងការធ្វើអំពើល្អដែរ។ ភាពរម្យទម  និងជំនឿគឺពឹងផ្អែកលើគ្នា នៅពេលដែលបាត់បង់ភាពរម្យទម  ជំនឿក៏បានបាត់បង់ដែរ។

ព្យាការីរបស់អល់ឡោះបាន​ចែងថា « មានតែភាពរម្យទមតែមួយគត់ដែលនាំមកនូវអំពើល្អ។»ហើយក្នុង ហាឌីសផ្សេងទៀត ក៏គាត់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពរម្យទម  ដោយនិយាយថា៖ « ភាពរម្យទមគ្រប់រូបភាពទាំងអស់គឺសុទ្ធតែល្អ។ »

ធ្វើតាមអ្វីដែលអ្នកចង់ចុះបើសិនជាអ្នកមិនចេះអៀនខ្មាស!

ដោយពិចារណាពីអត្ថន័យនៃភាពអៀនខ្មាសនិងសុភាពរាបសារ អ្នកនឹងឃើញថា ភាពរម្យទម មានឋានៈសំខាន់ណាស់ក្នុងក្រមសីលធម៌ឥស្លាម។ ប្រសិនបើអ្នកចង់ឃាត់អ្នកដែលមានភាពរម្យទម ពីការប្រព្រឹត្តអំពើអាក្រក់មួយ អ្នកគ្រាន់តែសួរគេថា៖ «អ្នកមិនខ្មាសនូវអ្វីដែលអ្នកធ្វើទេឬ?» គឺគ្រប់គ្រាន់ហើយ។ បុព្វបុរសរបស់យើងបាននិយាយថា៖ «អ្នកដែលគ្មានសេចក្តីអៀនខ្មាសចំពោះមុខអ្នកដទៃ គេនោះក៏គ្មានសេចក្តី អៀនខ្មាសចំពោះអល់ឡោះផងដែរ។ »

មនុស្សដែលមានភាពអៀនខ្មាសពិតប្រាកដ ជាមនុស្សដែលចៀសវាងអំពើអាក្រក់ទាំងឡាយមិនថាគេនៅក្នុងចំណោមមនុស្សច្រើនឬនៅតែឯងនោះទេ។ មនុស្សដែលមានអារម្ភបែបនេះនឹងទទួលបានសុខភាពល្អផ្នែកស្មារតី និងសម្បជញ្ញៈប្រសើរ។

(កូនសិស្ស)ព្យាការីឈ្មោះ Qurrah ibn Iyas រៀបរាប់ថា៖

យើងនៅជាមួយព្យាការីអល់ឡោះ ខណៈដែលមនុស្សនិយាយពីភាពរម្យទម ។ សំណួរមួយបានចោទសួរថា៖ « ឱ អ្នកនាំសាររបស់អល់ឡោះ! តើភាពរម្យទម មានដើមកំណើតពីឥស្លាមឬ?»

ព្យាការី​របស់​យើងបាន​ឆ្លើយ​តប​ថា​: «​ភាពរម្យទម គឺជាឥស្លាមទាំងមូលតែម្តង។ ប្រាកដណាស់ ការសង្កេតមើលភាពរម្យទម  ចៀសវាង Haram (អំពើណាដែលបានហាមឃាត់) ការគ្រប់គ្រងអណ្តាត និងមានភាពបរិសុទ្ធគឺសុទ្ធតែចេញពីជំនឿទាំងអស់។ ដោយកាត់បន្ថយអ្វីដែលខ្លួនមានក្នុងពិភពនេះ ពរជ័យ និង គុណសម្បត្តិរបស់គេនឹងចម្រើនឡើងសម្រាប់លោកខាងមុខ។ តែនៅពេលដែលយើងប្រៀបធៀបគ្នា បុណ្យដែលយើងទទួលបាននៅលោកខាងមុខគឺមានទំហំធំជាងអ្វីដែលយើងបាត់បង់ក្នុងភពនេះ។

យើងអាចមើលឃើញរាល់អំពើបាបគ្រប់យ៉ាងពីមនុស្សដែលខ្វះភាពអៀនខ្មាស។ និយាយមួយបែបទៀត មនុស្សដែលគ្មានភាពខ្មាសអៀនតែងពាក់ព័ន្ធនឹងទង្វើមិនសមរម្យផ្សេងៗ និង ភាពអាប់ឱន។ សូមពិចារណាពីឧទាហរណ៍ខាងក្រោម៖

ថ្ងៃមួយ Imam Abu Hanifa (Imam:អ្នកមានចំណេះដឹង)បានទៅងូតទឹកក្នុងបន្ទប់ទឹកសាធារណៈមួយ។ នៅពេល ដែល Imam កំពុងតែងូតទឹក បុរសម្នាក់ដែលគ្មានស្លៀកសំលៀកបំពាក់ម្នាក់ដើរចេញមក។ នៅពេលដែល Imam បានឃើញគាត់ បានគាត់បិទភ្នែកយ៉ាងជិត តែបុរសម្នាក់នោះបែរជាគ្មានការខ្មាសអៀនទៅវិញ។ ជាងនេះទៅទៀត គាត់ហ៊ានសើចចំអកដាក់ Imam ទៀតផង។

គាត់បាននិយាយថា៖ « ឱ Imam ‌! តើភ្នែករបស់លោកមើលឃើញតាំងពីពេលណា?»

Imam ឆ្លើយទៅកាន់បុរសខ្វះការអប់រំវិញថា៖ « តាំងពីពេលដែលភាពរម្យទមរបស់ អ្នកឯងត្រូវបានគេដកហូតយកទៅបាត់។»

ជាការពិតណាស់ នៅពេលដែលមនុស្សម្នាក់បានបាត់បង់ភាពរម្យទម របស់ខ្លួន គេនឹងបង្ហាញសកម្មភាពដែលអៀនខ្មាសជាច្រើន។ ក្នុងចំណោមពាក្យស្លោកមួយរបស់អល់ឡោះ ព្យាការីរបស់ពួក យើងបាននិយាយថា៖ « ឃ្លាមួយដែលរមែងត្រូវបានព្យាការីទាំងអស់និយាយជាច្រើនដងតាំងពីសម័យកាលរបស់ អាដាម (សន្តិភាពចូលមានដល់គាត់) គឺ «ធ្វើចុះនូវអ្វីដែលអ្នកចង់ធ្វើប្រសិនជាអ្នកគ្មានភាពអៀនខ្មាស?»

ក្នុងឃ្លាមួយដែលមានក្នុងគម្ពីរ ហាឌីស « ធ្វើចុះនូវអ្វីដែលអ្នកចង់ធ្វើប្រសិនជាអ្នកគ្មានភាពអៀនខ្មាស» អត្តន័យរបស់វាមិនមែនមានន័យថាអ្នកដែលគ្មានភាពអៀនខ្មាសអាចធ្វើអ្វីក៏បាននោះទេ ព្រោះថា ការយល់ ដឹងបែបនេះគឺជាការយល់ច្រឡំនឹងអ្វីដែលព្យាការីចង់និយាយ ។ តែឃ្លារបស់គាត់គប្បីយល់ដូចខាងក្រោមវិញ៖

១. តើអ្នកមានដែលពិចារណាពីលទ្ធផលនៃសកម្មភាពរបស់អ្នកដែរឬទេ? ការបាត់បង់អារម្មណ៍ខ្មាស អៀនគឺមិនមានន័យថាវាអាចជួយអ្នកពីទំនួលខុសត្រូវរបស់អ្នកឡើយ។ គ្មានអំពើបាបណាត្រូវបានអត់ឱន ដោយសារតែអ្នកបាត់បង់ភាពអៀនខ្មាសទេ មានន័យថា អ្នកនៅតែត្រូវទទួលនូវលទ្ធផលដែលអ្នកបានប្រព្រឹត្តដដែល។

២. ធ្វើតាមអ្វីដែលអ្នកប៉ងចុះ ព្រោះថាអ្វីដែលធ្វើឲ្យមនុស្សម្នាក់ក្លាយជាមនុស្សពិតប្រាកដម្នាក់គឺអារម្មណ៍ខ្មាសអៀននេះឯង។ ប្រសិនបើអ្នកបាត់បង់អារម្មណ៍នេះ នោះគ្មានអ្វីដែលនឹងអាចបញ្ឈប់អ្នកពីការប្រព្រឹត្តអំពើអាក្រក់ឡើយ ហើយក៏មិនអាចដាស់វិចារញ្ញាណរបស់អ្នកពីសកម្មភាពអាក្រក់ផងដែរ។ ពេលនោះ អ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដោយមិនពិចារណាថាវាល្អ ឬអាក្រក់ទេ អ្នកនឹងក្លាយជាមនុស្ស ដែលគ្មានមនោសញ្ចេតនាម្នាក់។

Share:

More Posts

Ey Ebed Yolunun Yolculari

ទុក្ខវេទនា ការឈឺចិត្ត សេចក្តីអត់ធ្មត់ ការលះបង់ និង ភាពមិនឋិតឋេរ

«តើអ្នកគិតថា អ្នកនឹងចូលថានសួគ៌ឬ ខណៈដែលការសាកល្បងទាំងឡាយដែលអ្នកមុនៗធ្លាប់ប្រឈមពុំទាន់ធ្លាក់ដល់អ្នកផងនោះ ពួកគេត្រូវបានប៉ះទង្គិចដោយគ្រោះកំណាច ជំងឺរាតត្បាត និងទុក្ខភ័យ ហើយពួកគេត្រូវញ័ររន្ធត់ រហូតដល់រ៉សូល(ព្យាការី) និងអ្នកមានជំនឿទាំងឡាយអង្វរថា៖ ពេលណាទៅជំនួយរបស់អល់ឡោះមកដល់? ដឹងចុះថាជំនួយអល់ឡោះគឺនៅជិតបង្កើយ» (2:214)។

តើអ្វីទៅជាទុក្ខវេទនានិងការឈឺចិត្ត?
លោក Fethullah Gülen និយាយថាទុក្ខវេទនា និងការឈឺចាប់ជាផ្លូវដ៏សំខាន់ឆ្ពោះទៅកាន់គោលដៅ និងលទ្ធផលដ៏ខ្ពង់ខ្ពស់។ អ្នកធ្វើដំណើរម្នាក់ដែលឆ្ពោះទៅរកការពិតត្រូវបានសំអាតដោយទុក្ខវេទនា នឹងក្លាយជាបរិសុទ្ធដោយសារវា ហើយទទួលបានខ្លឹមសារក៏ដោយសារវាដែរ។ បើសិនគ្មានការឈឺចាប់ យើងមិនអាចនិយាយបានថាភាពពេញលក្ខណៈ និងការរួបរួមឋិតក្នុងដួងវិញ្ញាណតែមួយបានឡើយ។
គ្រប់បុព្វហេតុធំៗ និងគោលដៅពិតទាំងឡាយ ត្រូវលាតត្រដាងក្នុងស្រមោលនៃភាពខ្វះខាត ទុក្ខវេទនា និង ការឈឺចាប់។ វាគ្មានការពិតដ៏អស្ចារ្យ និងគំរូដ៏ឧត្តុង្គឧត្តមណាដែលទទួលបាន ដោយគ្មានការប្រឈមនឹងការលំបាក និង អត់ទ្រាំនឹងការភាពខ្វះខាតនោះឡើយ។
បុព្វហេតុមួយទាមទារ ទុក្ខវេទនា និងការឈឺចាប់
ការបម្រើក្នុងឥស្លាម និងជោគជ័យក្នុងវិថីនេះតែងតែកើតឡើងតាមវិធីតែមួយដូចគ្នា ដូច្នេះយើងត្រូវអត់ទ្រាំនឹងសេចក្តី
វេទនា និងការឈឺចាប់ច្រើនបែបច្រើនយ៉ាង។ ឧទាហរណ៍នៃជីវិតដែលប្រកបដោយការឈឺចាប់ និង​ទុក្ខវេទនាក្នុងពេលដើរលើផ្លូវរបស់អល់ឡោះ ក៏ត្រូវបានគេមើលឃើញក្នុងដំណើរជីវិតពិតរបស់ព្យាការី និងមនុស្សនៅសតវត្សមុនៗផងដែរ។
ឧទាហរណ៍ ប្រសិនបើពាក្យនិយាយទៅកាន់ព្យាការី នូហ (Noah) ដោយកុលសម្ព័ន្ធរបស់គាត់ ត្រូវបាននិយាយមកកាន់យើងនៅតាមផ្លូវវិញ ហើយប្រសិនបើពួកគេមើលងាយចំអកមកកាន់ដោយចរឹកបែប យើងនឹងរងការឈឺចាប់ជាខ្លាំងជាមិនខាន។ អ្នកនាំសារម្នាក់នេះឋិតក្នុងចំណោមព្យាការីធំៗទាំងប្រាំ។ គាត់បានទៅជួបមនុស្សម្តងម្នាក់ៗហើយប្រាប់គេឲ្យនិយាយថា​ «ចូរនិយាយថា គ្មានអាទិទេពណាផ្សេងពីអល់ឡោះ ហើយត្រូវបានសង្គ្រោះ»។ មនុស្សពេលខ្លះចងជើងគាត់ហើយអូសគាត់។​…

tr haber 16756 tanzanya fe6

ការដាក់ក្រោមចំណុះ(ការប្រគល់ខ្លួន)តើអ្វីទៅជាការប្រគល់ខ្លួន?

ឱពួកអ្នកដែលមានជឿ! ចូរអ្នកគោរពតាមអល់ឡោះ គោរពតាមរ៉សូល(អ្នកនាំសារ) និងមេដឹកនាំដែលពួកអ្នកបានជ្រើសរើស។ ប្រសិនបើពួកអ្នកខ្វែងគំនិតគ្នាក្នុងរឿងអ្វីមួយ ចូរអ្នក យកអល់ឡោះ(គួរអាន) និងរ៉សូល(Hadith)ជាគោលបង្អែក បើអ្នកពិតជាមនុស្សដែលមានជំនឿនឹងអល់ឡោះ និងថ្ងៃចុងក្រោយប្រាកដមែន។ នេះជាជំរើសមួយដ៏ល្អ និង សមរម្យក្នុងការសម្រេចចិត្ត (4:59)។
ក្នុងវចនានុក្រម ការប្រគល់ខ្លួន itaat មានន័យថា ការដាក់ក្រោមចំណុះ ការចុះចាញ់ និង ការធ្វើតាមការ បញ្ជា។ Taat ក៏ចេញពីឬសគុលតែមួយដែលសំដៅលើការសម្រេចកិច្ចការតាមបញ្ជា។ ពាក្យផ្ទុយពីនេះគឺ ការមិនគោរព។
ក្នុងគម្ពីរ ពាក្យនេះត្រូវបានលើកឡើងជាច្រើនសារដែលមានន័យថាការស្តាប់តាមបង្គាប់ដោយក្តីស្មោះត្រង់ និង អនុវត្តតាមបទបញ្ជា របស់អល់ឡោះ និងព្យាការី។
អ្នកមានជំនឿត្រូវរីករាយជាមួយនឹងភាពជាព្យាការី និង ផ្លូវ sunnah ដ៏ត្រឹមត្រូវ។ គេមិនត្រូវឆ្ងល់ ឬ មានមន្ទិលអ្វីទាក់ទងនឹងការដាក់ចំណុះនេះទេ។ ក្នុងសង្គម មនុស្សត្រូវមានសេចក្តីស្មោះត្រង់ និង ការដាក់ខ្លួនឲ្យនៅក្រោមការគ្រប់គ្រង ដើម្បីបញ្ជៀសភាពវឹកវរ និង បែកបាក់គ្នា។ បើមិនដូច្នេះទេ សង្គមនឹងមានភាពចលាចល។
តើអល់ឡោះពន្យល់ពីការដាក់ខ្លួនក្រោមចំណុះដល់យើងដោយរបៀបណា?
នៅក្នុងគម្ពីរគួរអាន ពាក្យថា ចំណុះមានចំនួន មួយរយម្ភៃប្រាំបួនដង។ ពាក្យនេះត្រូវប្រើដោយយកន័យដើមរបស់វា គឺ «គោរពតាមនរណាម្នាក់ ឬ ធ្វើតាមបញ្ជា»។…

Бейбіт қатар өмір сүру философиясы

តើយើងគួរតែធ្វើយ៉ាងដូចម្តេចដើម្បីរក្សាភាពបរិសុទ្ធ និងគ្រប់គ្រងតណ្ហារបស់ខ្លួន?

ប្រសិន​បើ​យើង​សង្កេត​មើល​ប្រវត្តិ​សា​ស្រ្ត​របស់​មនុស្សជាតិ​នោះ​ យើងនឹងឃើញថា នៅពេលដែល មនុស្សដើរផ្លូវខុសពីភាពអៀនខ្មាស និងបានជ្រើសផ្លូវដែលមិនបរិសុទ្ធនោះ ពួកគេនឹងជួបបញ្ហា និងមហន្តរាយ ដែលធ្វើឲ្យពួកគេបាត់បង់អ្វីៗទាំងអស់។ អ្នកដែលដើរចេញពីក្តីអៀនខ្មាស —គឹដើរចេញពីស្នូលសំខាន់របស់ខ្លួន។ ក្នុងសារដ៏ខ្ពង់ខ្ពស់ដែលមានក្នុងគម្ពីរគួរអាន ក៏បានរំលឹកពីអារ្យធម៌ដួលរលំ ដោយសារតែខ្វះភាពអៀនខ្មាសផងដែរ។ «ជាការពិតណាស់ យើងបានធ្វើការសាកល្បងរួចហើយចំពោះមនុស្សនៅជំនាន់មុនពួកគេ។ អល់ឡោះដឹងច្បាស់ណាស់ចំពោះនរណាដែលមានជំនឿដ៏ពិតប្រាកដ។ ហើយដឹងច្បាស់ណាស់ចំពោះពួកដែលភូតកុហក។» (al-Ankabut 29:3)។​ យើងអាចធ្វើជាមនុស្សរម្យទម និង បរិសុទ្ធបានលុះត្រាតែយើងមិនធ្វើតាមចិត្តតណ្ហារបស់ខ្លួន ដែលនេះគឺជាកាតព្វកិច្ចសីលធម៌របស់ យើង។
តើយើងគួរតែធ្វើបែបណាដើម្បីការពារភាពបរិសុទ្ធរបស់យើង និងធ្វើជាមនុស្សម្នាក់ដែលមានភាពរម្យទម ? លក្ខខណ្ឌសំខាន់ៗទាំងអស់ដែលពាក់ព័ន្ធនឹងប្រធានបទនេះត្រូវបានលើកឡើងដោយ លោក Fethullah Gulen និងអ្នកដើរតាមគាត់ ក៏ដូចជាក្នុងសៀវភៅរបស់គាត់ផងដែរ។ នេះជាចំណុចសំខាន់មួយចំនួន៖
១. ភាពធុញទ្រាន់មិនមែនជាមូលហេតុនាំឲ្យអស់ភាពបរិសុទ្ធឡើយ
ជាទូទៅ ភាពធុញទ្រាន់កើតឡើងដោយសារតែទឹកចិត្តមិនស្កប់ស្កល់របស់មនុស្ស ដោយសារតែមិនបង្កើត ទំនាក់ទំនងជាមួយនឹងអល់ឡោះ និងអ្នកនាំសាររបស់លោក មិនអនុវត្តតាមច្បាប់សាសនា និងមិនបានភ្ជាប់ខ្លួនទៅនឹងភាពជាខ្ញុំបម្រើ។ មនុស្សប្រភេទនេះជាអ្នកបង្កើតផ្លូវសម្រាប់ពពួកបិសាច។
យកល្អ យើងគួរតែចៀសវាងប្រព្រឹត្តអំពើដូច្នោះ ព្រោះវាជាទង្វើទាញអំពើបាបហូរដូចជាទឹកជំនាន់។
ចូលប្រព្រឹត្តអំពើល្អជានិច្ចគ្រប់កន្លែងដែលអ្នកឆ្លងកាត់។ សិស្សជាទីគោរពរបស់ព្យាការី និយាយតែពាក្យពិត និងយុត្តិធម៌ជានិច្ច។ Abu Bakr, Umar ibn al-Khattab និងAbu Dharr (សូមអល់ឡោះស្រឡាញ់ពេញចិត្តពួកគេ) សុទ្ធតែធ្លាប់ធ្វើបែបនេះ។…

erdoganin muhalefete tahammulu yok 26f

សឹងតែគ្រប់ពេលទៅហើយ ខ្ញុំមិនអាចរក្សាភាពបរិសុទ្ធរបស់ខ្ញុំនិងគ្រប់គ្រងខ្លួនឯងបានទេ!

ប្រាកដណាស់ វាពិតជាពិបាកក្នុងការរក្សាភាពបរិសុទ្ធ នៅពេលដែលសង្គមពោរពេញទៅដោយ ភាពមិនអៀនខ្មាស។ វាជារឿងធម្មតានៅពេលដែលយើងលឺពាក្យទាំងនេះពីយុវជនរបស់យើង៖ «ខ្ញុំគ្មានភាពអត់ធ្មត់នោះទេ នេះគឺជាបញ្ហារបស់ខ្ញុំ។ ភាគច្រើន ខ្ញុំមិនអាចរក្សាភាពបរិសុទ្ធរបស់ខ្ញុំបាន និងមិនអាចគ្រប់គ្រងខ្លួន​ឯងបានទេ។ ខ្ញុំធ្លាក់ចូលក្នុងអំពើបាប។ ខ្ញុំបានសន្យានឹងខ្លួនឯងថានឹងមិនធ្វើបែបនេះទេ តែជាអកុសល ខ្ញុំមិនអាចរក្សាពាក្យសន្យារបស់ខ្ញុំបាន។»
អ្នកបង្កើតលោកដ៏ជ្រះថ្លាបានប្រទានកិត្តិនាម និងលក្ខណៈសម្បត្តិប្រពៃរបស់លោកមកកាន់ខ្ញុំបម្រើរបស់លោក ប្រៀបដូចជាតំណក់ទឹកដែលបណ្តក់ក្នុងមហាសមុទ្រដូច្នោះដែរ។ ឧទាហរណ៍ លោកគឺមហាអនុគ្រោះ ដូច្នេះយើងក៏ទទួលបានលក្ខណៈសម្បត្តិ ពោលគឺការចេះអនុគ្រោះដល់អ្នកដទៃ។ ដូចគ្នានេះដែរ ជាមួយនឹងឆន្ទៈឯករាជ្យរបស់មនុស្ស នោះក៏ជាផ្នែកតូចមួយនៃឆន្ទៈរបស់អល់ឡោះផងដែរ ។ យើងមានជម្រើសក្នុងការបំភ្លឺជីវិតរបស់យើងដែលមានភាពងងឹត និងជ្រើសរើសថាតើខ្លួនចង់មានសំណាង ឬមិនមានសំណាង។
ចូរពិចារណាពីរាជវាំងមួយ ដែលជាស្នាដៃមហិមាបំផុតក្នុងពិភពលោក។ យើងអាចរកឃើញអ្វីៗទាំងអស់ក្នុងរាជវាំងនោះ។ ការរៀបចំក្នុងរាជវាំងមើលទៅពិតជាស្អាត និងថ្លៃថ្នូរជាទីបំផុត។ ពន្លឺភ្លើងស្រស់ស្អាតជាច្រើនត្រូវបានបំភ្លឺក្នុងសាលវាំងនោះ។ ប្រសិនបើក្នុងដៃអ្នកមានឧបករណ៍បញ្ជាដែលអ្នកគ្រាន់តែចុច បូតុង«ជ្រើសរើស» អ្វីដែលអ្នកប៉ងនឹងបង្ហាញខ្លួននៅមុខអ្នកភ្លាមមួយរំពេចន៍។
ករណីដូចគ្នាដែរ អ្នកមានឧបករណ៍បញ្ជាពន្លឺក្នុងដៃ បើសិនជាអ្នកចុចបូតុង«បើក» ពន្លឺនឹងបង្ហាញផ្លូវដល់អ្នក។ ប្រសិនបើ អ្នកចុចបូតុង «បិទ» នោះវានឹងងងឹតទាំងអស់។ បន្ទាប់មកអ្នកនឹងស្តីបន្ទោសឲ្យម្ចាស់រាជវាំងនោះជាមិនខាន។ ចូរសំគាល់មើលទៅថា អ្នកមានឧបករណ៍សំរាប់បញ្ជាក្នុងរាជវាំងមួយ ដែលជារាជវាំងធំប៉ុនផែនដី ហើយឧបករណ៍បញ្ជានោះគឺជាឆន្ទៈជ្រើសរើសរបស់អ្នក។ បើសិនជាអ្នកនិយាយថា«ទេ»មានន័យថាអ្នកបដិសេធចិត្តសប្បុរសនោះ ហើយចោទប្រកាន់ម្ចាស់រាជវាំង។ ទោះជាយ៉ាងណាក៏ដោយបើសិនជាអ្នកនិយាយថាអ្នកកំពុងប្រើឧបករណ៍បញ្ជាដែលអ្នកមានស្រាប់ នោះវាជាការគួរឲ្យខ្មាសអៀនបំផុតចំពោះខ្លួនឯងលើផែនដីនេះ។
អ្នកបង្ហាញផ្លូវរាជវាំងនោះបាននិយាយថា៖ «មិនត្រូវងាកមើលជាលើកទី ២ ទេ។ ងាកលើកទីមួយ…

Mukaddimei Mukafaat

ការការពារភាពបរិសុទ្ធរបស់អ្នក!

•​ភាពបរិសុទ្ធគឺ​ល្បាយដែលត្រូវបានផ្សំឡើងដោយកិត្តិយស សេចក្តីជ្រះថ្លា និង ភាពស្មោះត្រង់។ ប្រសិនបើគេប្រើវាជាគ្រឿងបូកខាងក្រៅអាគារ គេស្ទើតែមិនឃើញថាអាគារនោះប្រេះឬចាស់ឡើយ។
•​ភាពបរិសុទ្ធគឺជាចរិតលក្ខណៈដ៏ខ្ពង់ខ្ពស់ និងគុណតម្លៃសំខាន់បំផុតរបស់វីរៈជន។ ដូចគ្នានេះដែរវីរៈជនឋិតក្នុងស្ថានភាពអាក្រក់បំផុតគឺ អ្នកដែលមានសេរីភាពហួសហេតុ និង បានអ្វីដោយងាយៗ ដោយមិនខ្វល់ពីភាពបរិសុទ្ធ។
•អ្វីដែលធ្វើឲ្យ​ស្រ្តីមានតម្លៃ និងមានកិត្តិយសគឺភាពបរិសុទ្ធរបស់នាង។ អ្នកដែលមិនខិតខំការពារកិត្តិយសរបស់ខ្លួន និងមុខមាត់គ្រួសាររបស់ខ្លួនទេនោះ ពួកគេមិនអាចការពារកិត្តិយសរបស់ជាតិបានទេ។
•ភាព​បរិសុទ្ធគឺមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសជាតិ ដែលជាធាតុមួយយ៉ាងសំខាន់ក្នុងចំណោមធាតុសំខាន់ៗផ្សេងៗទៀត។
•​ភាពបរិសុទ្ធអាចប្រៀបធៀបទៅនឹងពេជ្រដែលមានតម្លៃឥតឧបមា ហើយវាគប្បីត្រូវបានគេគាំពារយ៉ាងតឹងរឹង។
•​វាពិតជាពិបាកក្នុងការជឿជាក់លើមនុស្សដែលមិនឲ្យតម្លៃដល់ភាពបរិសុទ្ធ និងអ្នកដែលមិនកាពារភាពបរិសុទ្ធរបស់ខ្លួន។
•​សត្វប្រចៀវមិនចូលចិត្តពន្លឺទេ។ ដូចគ្នានេះដែរ មនុស្សមិនស្មោះត្រង់មិនចូលចិត្តប្រព័ន្ធជំនឿ មនុស្សល្ងង់មិនចូលចិត្តចំនេះដឹងវិទ្យាសាស្រ្ត ភាពអសីលធម៌មិនចូលចិត្តសីលធម៌ អ្នកដែលគ្មានភាពបរិសុទ្ធ មិនចូលចិត្តភាពបរិសុទ្ធទេ។

340 1 1280x1024

ចំពោះយុវជនដែលប្រព្រឹត្តអំពើហួសដែនកំណត់

បន្ទាប់ពីគាត់បានស្វាគមន៍អ្នកទូរសព្ទចូលរួមក្នុងកម្មវិធីរបស់គាត់ មាន ស្ត្រីវ័យក្មេងម្នាក់បានសួរសំណួរដែលទាក់ទងនឹងដែនកំណត់តាមទូរសព្ទថា៖ «ខ្ញុំ និងមិត្តរបស់ខ្ញុំពីសាលាជាមួយគ្នា ចង់រៀបការតាមរបៀបសាសនា តែមិនផ្លូវការ។ តើអ្នកគិតដូចម្តេចចំពោះអាពាហ៍ពិពាហ៍ដែលឪពុកម្តាយមិនដឹង?តើអ្វីដែលអ្នកត្រូវណែនាំ?
ដោយខ្ញុំដឹងថាអាពាហ៍ពិពាហ៍បែបនេះនឹងធ្វើឲ្យពួកគេស្តាយក្រោយជាខ្លាំង ខ្ញុំគិតថាខ្ញុំប្រហែលជា និយាយសម្តីធ្ងន់បន្តិចហើយ។ ខ្ញុំឆ្លើយថា៖ « ខ្ញុំមិនគាំទ្រការសំលាប់ខ្លួនណាទាំងអស់។ ការផ្សងនឹងគ្រោះថ្នាក់រៀបអាពាហ៍ពិពាហ៍ដោយមិនប្រាប់ឪពុកម្តាយឲ្យដឹង និងមិនទាន់បញ្ចប់ការសិក្សារបស់ ខ្លួន ដែលវានឹងអាចធ្វើឲ្យនាងសម្លាប់ខ្លួន ឬទទួលរងអំពើអាក្រក់នានា។ ស្ថានភាពបែបនេះ ប្រហែលជាមិនបានប៉ះពាល់អ្វីដល់បុរសទេ តែសម្រាប់ស្រ្តីវិញ វាអាចនាំឲ្យមានលទ្ធផលអាក្រក់។
នាងបន្តសួរថាតើអាចនឹងមានដំណោះស្រាយចំពោះបញ្ហានេះទេ។ ខ្ញុំក៏បន្តនិយាយថា៖ «មាន! ដំណោះស្រាយនោះគឺរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់។ តាមវិធីនេះ អ្នកអាចធានាពីសុវត្ថិភាព របស់អ្នក និងបន្ធូរអម្រែករបស់ឪពុកម្តាយរបស់អ្នក។ »
“ប៉ុន្តែ​” នាង​បាន​និយាយ​ថា៖ «វាមិនអាចកើតឡើងបានទេ។ គ្រួសាររបស់យើងទាំង ២ គ្មានថ្ងៃអនុញ្ញាតចំណងអាពាហ៍ពិពាហ៍នេះទេ។ គ្រួសាររបស់យើងមិនអនុញ្ញាត អាយុយើងមិនទាន់គ្រប់ បញ្ហាហិរញ្ញវត្ថុក៏មាន និងស្ថានភាពការអប់រំក៏មិនត្រូវគ្នាដែរ។
«ប្រសិនបើលក្ខខណ្ឌទាំងនេះធ្វើឲ្យអ្នកមិនអាចរៀបអាពាហ៍ពិពាហ៍បាននោះ ហេតុអ្វីបានជាអ្នកនៅតែ ចង់រៀបអាពាហ៍ពិពាហ៍ដោយសម្ងាត់ និងមិនផ្លូវការធ្វើអ្វី? តើមូលហេតុអ្វីដែលធ្វើឲ្យអ្នកចង់ជំនះបែបនេះ?
ចម្លើយរបស់នាងគឺជាចម្លើយដែលយើងលឺជាញឹកញាប់។ នាងបាននិយាយថា៖ «ជាដំបូង យើងមិនមានការប្រុងប្រយ័ត្នពីដែនរបស់យើង។ យើងនិយាយជាមួយគ្នាជាញឹកញាប់ដែលក្រោយមក យើងក៏ស្រឡាញ់គ្នា!»
ជា​ការ​ពិត​ណាស់​ ការមិនយកចិត្តទុកដាក់ពីសារៈសំខាន់នៃដែនរបស់ខ្លួន និងមិនបានចៀសវាងដើរលេងជាមួយអ្នកមិនសូវស្គាល់អាចធ្វើឲ្យមនុស្សមិនបានគិតវែងឆ្ងាយ និងធ្វើឲ្យពួកគេស្ថិតក្នុងស្ថានភាពមួយដ៏លំបាក។ ពេលនេះ យុវជនទាំង ២ នេះត្រូវតែទទួលស្គាល់កំហុសរបស់ខ្លួន…

fethullah gulen hakka ulastiran yollardaki farkliliklar ve cagimiz f49

ទស្សនៈ Gülen ទៅលើពាក្យ Jihad ចុះសម្រុងឬសម្របសម្រួល និងភេរវកម្ម

ក្នុងយុគសម័យមួយដែលប្រព័ន្ធសារព័ត៌មានបានបញ្ចុកមនុស្សជាច្រើននូវនិន្នាការលំអៀងដែលត្រូវបានគេបង្កើតឡើងដើម្បីប្រឆាំងឥស្លាម​ជាពិសេ សនៅតំបន់ អ៊ឺរ៉ុបខាងលិច  ក្នុងទំព័រកាសែតនិងសារព័ត៌មានដែលផ្សាយ ជារៀងរាល់ថ្ងៃថា ពាក្យ Jihad គឺស្មើទៅនឹងពាក្យថា ហឹង្សា និង ភេរវករ។ ដោយសង្កត់ធ្ងន់ថា Jihad គឺជា “បញ្ជាមួយរបស់អល់ឡោះ” លោក Gülen បានធ្វើការបំភ្លឺនូវទិដ្ឋភាព ពីររបស់ Jihad ដោយលំអិតថា៖
Jihad ប្រព្រឹត្តិទៅក្នុងតំបន់ពីរ៖ តំបន់ខាងក្នុង និង ខាងក្រៅ។ និយមន័យខ្លីអំពី Jihad ខាងក្នុងមានន័យថាជាការតស៊ូពុះពារដើម្បី ទទួលបាននូវជីវិតនពិតរបស់មនុស្ស(Jihad ធំជាងគេ) រីឯ Jihad ខាងក្រៅវិញគឺការជួយអ្នកដ៏ទៃឲ្យសម្រេចបានបំណងនេះដែរ (Jihad  តូចជាងគេ)។ Jihad ធំជាងគេគឺការយកឈ្នះឧបស័ក្តិក្នុងដំណើរឆ្ពោះ ទៅស្ថានភាពពិតនៃជីវិតដោយឈានឲ្យដល់ការយល់ដឹងពីខ្លួនឯងដូច្នេះ វានឹងនាំឲ្យយើងមានការតស៊ូជាបន្តទៀតដើម្បីទទួលបាននូវចំណេះដឹងអំពីអល់ឡោះ (marifatu’llah) សេចក្តីស្រឡាញ់ចំពោះអល់ឡោះ (muhabbatu’llah)និងចុងក្រោយគឺភាពរីករាយខាងផ្លូវចិត្ត។ ចំណែក ឯ Jihad តូចជាងគេគឺជាការព្យាយាមបំបាត់របាំងដែលនៅចន្លោះរវាង ជំនឿនិងមនុស្សចេញដើម្បីឲ្យមនុស្សគ្រប់គ្នាទទួលបានចំណេះដឹងអំពីអ្នកបង្កើត។
ដោយរិះគន់ចំពោះការយល់អំពីន័យ Jihad ដោយកាត់ចោលអត្ថន័យ យកតែអ្វីដែលទាក់ទងនឹងលក្ខណៈរូបខាងក្រៅមកប្រើ លោក Gülen បញ្ជាក់ ថា Jihad…

Tebligiň analizi

ទស្សនៈរបស់ Gülen ទៅលើ លទ្ធិប្រជាធិបតេយ្យសម័យថ្មី

យើងអាចហៅសម័យរបស់យើងថាជាយុគសម័យទំនើបនិងប្រជាធិបតេយ្យមួយដែលដំណើរការដោយបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ទស្សនៈនិងគំនិតសាសនា គឺមានតួនាទីតិចតួច ណាស់នៅក្នុងពិភពនិយមខាងអាណាចក្រនៃមនុស្សសម័យថ្មីនេះដែលមានទំនាក់ទំនងក្នុងរបកគំហើញថ្មីៗក្នុងវិស័យវិទ្យា សាស្រ្តនិងបច្ចេកវិទ្យា។ គំនិតនៃ បញ្ញាវ័ន្តសម័យថ្មីមួយជឿយ៉ាងមុតមាំថា មនុស្សអាចជ្រើសរើសយកការសិក្សា ការពិសោធន៍ជាក់ស្តែងនិតិវិធីច្បាប់ និងសិទ្ធិមនុស្សបានយ៉ាងងាយដោយមិន ខ្វល់អំពីទស្សនៈខាងផ្លូវចិត្តនឹងសាសនាណាមួយឡើយ។ លើសពីនេះទៅទៀត មានការតវ៉ាស្ទើតែគ្រប់ករណីទាំងអស់ថាសាសនាគឺជាឧបស័ក្តិក្នុងអភិវឌ្ឈន៍លទ្ធិប្រជាធិបតេយ្យ និងបច្ចេកវិទ្យាហើយដូច្នេះគំនិតរបស់រដ្ឋធមនុញអំពីការបំបែក សហគមគ្រិស្តសាសនាពីរដ្ឋត្រូវបានគេចាត់ទុកថាជាដំណោះស្រាយខាងនយោបាយចំពោះបញ្ហាខាងសេដ្ឋកិច្ចនិងការអភិវឌ្ឈន៍ជាច្រើន។
មូស្លីមមួយចំនួន ជាពិសេសអ្នកដែលមកពីបណ្តាប្រទេសដែលមានប្រជា ជនភាគច្រើនជាមូស្លីម មិនពេញចិត្តប្រព័ន្ធប្រជាធិបតេយ្យរបស់លោកខាងលិច នោះឡើយ ដោយសាតែជំហរខាងអាណាចក្ររបស់វាផងនិងចក្ខុវិស័យនៃ “ឥស្លាមនិយម”ខាងនយោបាយរបស់ពួកគេផង។ ប្រទេសទួរគីគឺជាប្រទេស មូស្លីមដំបូងគេដែលជ្រើសរើសគោលការណ៍រដ្ឋធមនុញ្ញនៃការបែងចែកកិច្ចការសាសនានិងសាធារណៈឲ្យដាច់ពីគ្នាធ្ងន់ធ្ងរនិងហួសហេតុ និង ការប្រើប្រាស់ អំណាចរដ្ឋដើម្បីធ្វើការផ្លាស់ប្តូរសង្គមទៅក្នុងអ្វីដែលមិនមានការសម្របសម្រួល ឲ្យមនោសញ្ចេតនាសាសនាទាល់តែសោះ។ រដ្ឋធម្មនុញ្ញប្រទេសទួរគី បង្កើត ប្រទេសនេះជារដ្ឋអាណាចនិយមក្រមួយ ដែលធានាសិទ្ធិសេរីភាពអនុវត្ត សាសនា ប៉ុន្តែអាណាចក្រនិយមគឺមានបកប្រែខុសៗគ្នា ដោយពួកអ្នកដែល យល់ឃើញផ្សេងៗគ្នាទៅលើភាពចម្រុះគ្នានៃនយោបាយទួរគី។ ការបកស្រាយ ថ្មីរបស់ពួកអាណាចក្រដែលរឹងទទឹងគ្មានសាសនា អំពីអាណាចក្រនិយមខុស គ្នាឆ្ងាយពីអាណាចក្រនិយមសម័យដើមរបស់លោកខាងលិចដែលអាណាចក្រ និយមមានន័យថាជាការចែកឲ្យដាច់ពីគ្នារវាងសហគមគ្រិស្តសាសនា និងរដ្ឋ ដោយមានសេរីភាពយ៉ាងពិតប្រកដចំពោះជំនឿសាសនានិងការគោរពបូជា។ អត្ថន័យអាណាចក្រនិយមពីអតីតកាលគឺជាលំនាំដ៏ចង្អៀតចង្អល់មួយដែលមិនអនុញ្ញាតឲ្យមានតួនាទីណាមួយសម្រាប់ជំនឿ ក្នុងជីវិតសាធារណៈឡើយ។ ប្រជាជនទួរគីមិនសប្បាយចិត្តជាមួយការណែនាំយ៉ាងស្វាហាប់របស់អាណាចក្រនិយមដែលរឹងរុស និងការតម្រង់ទិសខាងមនោគមនៃសង្គមនិងរដ្ឋរបស់ពួក គេដែលបា្រប់ថាទំនើបកម្មនឹងនាំទៅរកការរីកចម្រើនដោយគ្មានទំនាក់ទំនងនៃវត្តមានសាសនាក្នុងរង្វង់សាធារណៈ។
មិនខុសអ្វីពីមូស្លីមជាច្រើនក្នុងប្រទេសដ៏ទៃទៀតនោះទេ ក្រុមអ្នកកាន់ សាសនាមួយចំនួនក៏ទំនងជាជឿផងដែរថា ទន្ទឹមគ្នានឹងអាណាចក្រនិយម លទ្ធិប្រជាធិបតេយ្យនឹងបំផ្លាញភាពរឹងមាំនៃវប្បធម៌ពិតរបស់ឥស្លាម និងមូស្លីម នៃសង្គមទួរគី។ ទោះជាយ៉ាងណាក៏ដោយ វាផ្ទុយពីពួកឥស្លាមជ្រុលនិយមភាគ…

sor dili bicarenin 1

ជំនឿរបស់ Gülen ចំពោះការបម្រើ(Hizmet)និងទង្វើល្អជាសាធារណៈ៖ ចាប់ផ្តើមពីយុទ្ធសាស្ត្រមួយឆ្ពោះទៅកាន់ ផែនការធ្វើសកម្មភាពមួយ

Hizmet [តាមន័យត្រង់មានន័យថាការបម្រើ] ប៉ុន្តែ Gülen ឲ្យនិយម ន័យថា ជាមនុស្សលះបង់ជីវិតរបស់គេចំពោះឥស្លាមធ្វើការសម្រាប់ម្រើ ប្រយោជន៍អ្នកដ៏ទៃដែលវាគឺជាប្រយោជន៍សម្រាប់ជីវិតក្រោយលោកិយ។ Gülen ជាមនុស្សអន្ទះអន្ទេងដែលជានិច្ចកាលតែងតែសួរខ្លួនឯងថាតើ លោកត្រូវធ្វើអ្វីផ្សេងទៀតសម្រាប់អល់ឡោះ។ សេចក្តីស្លាប់តែងតែជា ពាក្យមួយដែលលោកប្រើនៅពេលធ្វើការផ្តល់ដំបូន្មានទៅដល់អ្នកដើរតាមលោកហើយការខ្លាចនៅថ្ងៃការកាត់ទោសជាការជម្រុញទឹកចិត្តឲ្យមានការព្យាយាមដ៏ខ្លាំង។
សកម្មជនមូស្លីម ជាទូទៅត្រូវបានបែងចែកជាផ្នែកពីរធំៗគឺក្រុមអ្នកប្រ កាន់ប្រពៃណីដែលមានការលាយឡំគន្លងដើមនិង ក្រុមឥស្លាមនិយម ដែលមានទស្សនៈជ្រុលនិយមខាងនយោបាយប្រែប្រួល។ ទោះជាយ៉ាងណាក៏ ដោយ ដោយការស្វែងយល់ស៊ីជម្រៅនៃការបង្រៀនខាងផ្លូវចិត្តរបស់ឥស្លាម និងការប្រកាន់ភ្ជាប់ដែលពួកគេត្រូវធ្វើ បានធ្វើឲ្យបន្ទាត់បែងចែករវាងក្រុមទាំង ពីរមានភាពមិនច្បាស់សម្រាប់មនុស្សធម្មតា។ តែសម្រាប់អ្នកជំនាញវិញពេល ខ្លះបានធ្វើការប៉ាន់ស្មានពីលក្ខណៈនៃប្រវត្តិសាស្ត្ររបស់ចលនា Gülen នៅក្នុង សាវតានៃការរស់ឡើងវិញនៃកេរ្តិ៍តំណែលរបស់ឥស្លាមរួមមានផ្នែក tasawwuf (ការផ្តោតស៊ីជម្រៅខាងផ្លូវចិត្ត) និង សកម្មនិយមខាងសង្គម។ មានអ្នកអង្កេត មួយចំនួនអះអាងថា Gülen គឺជាអ្នកប្រាជ្ញក្នុងគន្លងដើមរបស់ឥស្លាម អ្នកខ្លះ ទៀតថាលោកគឺជាសូហ្វីសម័យថ្មី។ មានអ្នករិះគន់ជាច្រើនអះអាងថាលោកមិន មែនជាអ្នកប្រាជ្ញឬជាសូហ្វីអ្វីនោះទេ ប៉ុន្តែលោកជាអ្នកបំផុសបំផុលនិងផ្សព្វ ផ្សាយខាងសាសនាសម័យថ្មី។2 ទស្សនៈប្រឆាំងគ្នាក្នុងការកត់សម្គាល់លោក Gülen និងធាតុទាំងឡាយនៃការប្រៀនប្រដៅរបស់លោកទាំងនេះគឺមិនមែន ដោយសារតែភាពពិសេសដ៏ចំឡែក និងរចនាបទនៃសំណេររបស់ Gülen នោះ ទេ តែដោយសារទស្សនៈផ្ទុយគ្នាអំពី សាសនាឥស្លាម នយោបាយ និង tasawwuf…

78 fethullah gulen hocaefendi fotograflari

វិធីសាស្ត្ររបស់លោក Gülen ចំពោះ គម្ពីរគូរអាន និង សង្គមប្រដោយឧត្តមគតិ

វាអាចមានការប្រកែកថា គ្មានអ្វីពិបាកទេក្នុងការអាននិងស្វែងយល់ឲ្យបាន ត្រឹមត្រូវនូរអត្ថន័យនៃគម្ពីរគូរអានក្នុងភាសាអារ៉ាប់នោះ ប្រសិនបើគេចេះ ភាសាអារ៉ាប់ឬមានគូរអានដែលបកប្រែទៅក្នុងភាសាផ្សេងៗនោះ។ វាជាការ ពិតចំពោះអ្នកដែលដឹកពីភាសាគូរអានអាចដកស្រង់អ្វីមួយពីគូរអានបាន​។ ប៉ុន្តែ សូម្បីតែជនជាតិអារ៉ាប់ក៏អាចមានភាពអវិជ្ជា ឬយល់ច្រឡំអំពីសាររបស់គម្ពីរគូរ អានដែរ ទោះបីជាការពិតទៅ ពួកគេជាជនជាតិអារ៉ាប់ពិតក៏ដោយ​។ នេះគឺជា ឧបស័ក្តិមួយនៃអ្នកដែលស្វែងយល់គូរអានដោយភាពម៉ត់ចត់ ជាអ្នកដែលចង់ ទទួលបានប្រយោជន៍ពីមេរៀនចេញពីគូរអានទាំងមូល ជាជាងការដែលធ្វើការ ផ្តេកផ្តួលតែទៅលើពាក្យ កន្សោមពាក្យ ឬឃ្លា មួយម៉ាត់ ពីរម៉ាត់ អំពីរឿងគោល គំនិតឬទិដ្ឋភាពផ្សេងៗនៃបេសកកម្មរបស់ព្យាការី។ ដោយគ្មានការស្វែងយល់ ឲ្យបានទូលំទូលាយអំពីអត្ថបទទាំងស្រុងនៃគម្ពីរគូរអានទេ ពេលខ្លះវាបង្កឲ្យ មានគ្រោះថ្នាក់ក្នុងការធ្វើការសន្និដានអំពីស្មារតីនិងអត្ថន័យដែលបង្ហាញច្បាស់ៗនៃឃ្លាជាក់លាក់ណាមួយ ជាពិសេសនោះនៅក្នុងករណីថាតើអ្នកគួរចាត់ទុក វាជាសេចក្តីបង្គាប់ដោយច្បាប់ឬជាកាតព្វកិច្ចសាសនាដ៏ចាំបាច់។
ស្របជាមួយការលើកទឹកចិត្តពីអល់ឡោះ ឲ្យធ្វើការសិក្សា និង ចេះឆ្លុះ បញ្ចាំងពីពាក្យពេចន៍របស់អល់ឡោះ អ្នកប្រាជ្ញឥស្លាមត្រូវបានលើកទឹកចិត្តឲ្យ មានការស្រាវជ្រាវរុករកពីភាពស្រស់ស្អាតនៃអាថ៌កំបាំងលាក់ក្នុងគូរអានព្រោះវាតែងតែមានរឿងច្រើនដែលត្រូវស្វែងរកក្នុងឃ្លារបស់គូរអាន។ ការស្វែងរកការ បកស្រាយថ្មីមួយ អំពីឃ្លាគូរអាន អាចមិនមែនជាកិច្ចការលំបាកសម្រាប់អ្នក ជំនាញនោះទេ ក្នុងពិពណ៌នា និង អត្ថាធិប្បាយ ចំពោះអ្នកដែលមានសមត្ថភាព ខាងភាសានិងចំណេះដឹងពីសារព្យាការី(ហាទីស)និងជាអ្នកដែលមានការប្រឹងប្រែងស្ទើរមួយជីវិតក្នុងការឆ្លុះបញ្ចាំងឃ្លាទាំងឡាយនិងធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅកាន់មុខវិជ្ជានិងវិធីសាស្ត្រក្នុងការពិពណ៌នាពន្យល់។ គួរឲ្យកត់ សំគាល់ផងដែរថា ដោយសារតែការបកប្រែគម្ពីរគូរអានទាំងនោះគ្រាន់តែជា តំណាងមួយផ្នែកដែលជួយបន្ថែមន័យជាក់លាក់ដល់ឃ្លាផ្សេងៗនោះ ការមិន ឲ្យតម្លៃនិងវាយតម្លៃថាខុសចំពោះការបកស្រាយផ្សេងៗ ដែលប្រើប្រាស់វិធី សាស្រ្តនៃការបកស្រាយថ្មីៗ…

Send Us A Message