- សន្និសិទ្ធErich និងស្នាដៃនិពន្ធសៀវភៅស្តីពីអត្តចរិកប្រពៃរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន ដោយ Merjem Salihagic នៃសកលវិទ្យាល័យ Saraybosna ថ្នាក់អនុបណ្ឌិត។
- ចម្លើយសម្រាប់មនុស្សជាតិលើជម្លោះបញ្ហាជនជាតិភាគតិច ដោយ Mehmet Kalyoncu នៃសកលវិទ្យាល័យ Georgetown ថ្នាក់អនុបណ្ឌិត។
- លទ្ធិប្រជាធិបតេយ្យ និង គោលគំនិតអ៊ីស្លាមរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន ដោយBerrin Koyuncu នៃសកលវិទ្យាល័យ Belkent ថ្នាក់អនុបណ្ឌិត។
- ការយកឧទាហរណ៍របស់លោកហ្វាត់ហុលឡោះ ហ្គូលែន លើកិច្ចពិភាក្សាអន្តរជំនឿសាសនាតាមសេចក្តីព្រានប្រដៅក្នុងសាសនាអ៊ីស្លាម ដោយលោកHamed Chou នៃសកលវិទ្យាល័យ Furen ថ្នាក់អនុបណ្ឌិត ជនជាតិតែវ៉ាន់។
- លោកហ្វាត់ហុលឡោះ ហ្គូលែន និងការក្លាយជាចលនាសូហ្វី ដោយលោក Fabio Vinci នៃសកលវិទ្យាល័យ Milano-Bicocca ថ្នាក់អនុបណ្ឌិត ជនជាតិអ៊ីតាលី។
- សកម្មភាពអប់រំរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន និងជុំវិញពិភពលោក៖ ភាពឆ្លុះបញ្ចាំងនៃគោលគំនិតទាន់សម័យរបស់សាសនាអ៊ីស្លាមក្នុងសង្គមបច្ចុប្បន្ន ដោយ លោក Bekim Agai នៃសកលវិទ្យាល័យ Bonn ថ្នាក់បណ្ឌិត។

ទុក្ខវេទនា ការឈឺចិត្ត សេចក្តីអត់ធ្មត់ ការលះបង់ និង ភាពមិនឋិតឋេរ
«តើអ្នកគិតថា អ្នកនឹងចូលថានសួគ៌ឬ ខណៈដែលការសាកល្បងទាំងឡាយដែលអ្នកមុនៗធ្លាប់ប្រឈមពុំទាន់ធ្លាក់ដល់អ្នកផងនោះ ពួកគេត្រូវបានប៉ះទង្គិចដោយគ្រោះកំណាច ជំងឺរាតត្បាត និងទុក្ខភ័យ ហើយពួកគេត្រូវញ័ររន្ធត់ រហូតដល់រ៉សូល(ព្យាការី) និងអ្នកមានជំនឿទាំងឡាយអង្វរថា៖ ពេលណាទៅជំនួយរបស់អល់ឡោះមកដល់? ដឹងចុះថាជំនួយអល់ឡោះគឺនៅជិតបង្កើយ» (2:214)។
តើអ្វីទៅជាទុក្ខវេទនានិងការឈឺចិត្ត?
លោក Fethullah Gülen និយាយថាទុក្ខវេទនា និងការឈឺចាប់ជាផ្លូវដ៏សំខាន់ឆ្ពោះទៅកាន់គោលដៅ និងលទ្ធផលដ៏ខ្ពង់ខ្ពស់។ អ្នកធ្វើដំណើរម្នាក់ដែលឆ្ពោះទៅរកការពិតត្រូវបានសំអាតដោយទុក្ខវេទនា នឹងក្លាយជាបរិសុទ្ធដោយសារវា ហើយទទួលបានខ្លឹមសារក៏ដោយសារវាដែរ។ បើសិនគ្មានការឈឺចាប់ យើងមិនអាចនិយាយបានថាភាពពេញលក្ខណៈ និងការរួបរួមឋិតក្នុងដួងវិញ្ញាណតែមួយបានឡើយ។
គ្រប់បុព្វហេតុធំៗ និងគោលដៅពិតទាំងឡាយ ត្រូវលាតត្រដាងក្នុងស្រមោលនៃភាពខ្វះខាត ទុក្ខវេទនា និង ការឈឺចាប់។ វាគ្មានការពិតដ៏អស្ចារ្យ និងគំរូដ៏ឧត្តុង្គឧត្តមណាដែលទទួលបាន ដោយគ្មានការប្រឈមនឹងការលំបាក និង អត់ទ្រាំនឹងការភាពខ្វះខាតនោះឡើយ។
បុព្វហេតុមួយទាមទារ ទុក្ខវេទនា និងការឈឺចាប់
ការបម្រើក្នុងឥស្លាម និងជោគជ័យក្នុងវិថីនេះតែងតែកើតឡើងតាមវិធីតែមួយដូចគ្នា ដូច្នេះយើងត្រូវអត់ទ្រាំនឹងសេចក្តី
វេទនា និងការឈឺចាប់ច្រើនបែបច្រើនយ៉ាង។ ឧទាហរណ៍នៃជីវិតដែលប្រកបដោយការឈឺចាប់ និងទុក្ខវេទនាក្នុងពេលដើរលើផ្លូវរបស់អល់ឡោះ ក៏ត្រូវបានគេមើលឃើញក្នុងដំណើរជីវិតពិតរបស់ព្យាការី និងមនុស្សនៅសតវត្សមុនៗផងដែរ។
ឧទាហរណ៍ ប្រសិនបើពាក្យនិយាយទៅកាន់ព្យាការី នូហ (Noah) ដោយកុលសម្ព័ន្ធរបស់គាត់ ត្រូវបាននិយាយមកកាន់យើងនៅតាមផ្លូវវិញ ហើយប្រសិនបើពួកគេមើលងាយចំអកមកកាន់ដោយចរឹកបែប យើងនឹងរងការឈឺចាប់ជាខ្លាំងជាមិនខាន។ អ្នកនាំសារម្នាក់នេះឋិតក្នុងចំណោមព្យាការីធំៗទាំងប្រាំ។ គាត់បានទៅជួបមនុស្សម្តងម្នាក់ៗហើយប្រាប់គេឲ្យនិយាយថា «ចូរនិយាយថា គ្មានអាទិទេពណាផ្សេងពីអល់ឡោះ ហើយត្រូវបានសង្គ្រោះ»។ មនុស្សពេលខ្លះចងជើងគាត់ហើយអូសគាត់។…








